លក្ខខណ្ឌនៃសេវាផ្ញើប្រាក់អន្តរជាតិ

លក្ខខណ្ឌនៃសេវាផ្ញើប្រាក់អន្តរជាតិ ហៅកាត់ថា(“លក្ខខណ្ឌនៃសេវាកម្ម”) គឺជាកិច្ចព្រមព្រៀងរវាង ក្រុមហ៊ុន ទ្រូ ម៉ាន់នី ម.ក (“ក្រុមហ៊ុន ទ្រូម៉ាន់នី”) និងអតិថិជន ហៅកាត់ថា (“អតិថិជន”), ចំពោះការប្រតិបត្តិការអេឡិកត្រូនិក នៃសេវាផ្ញើប្រាក់អន្តរជាតិ ហៅកាត់​ថា (“សេវាផ្ញើប្រាក់”)​ តាមរយៈកម្មវិធីទ្រូម៉ាន់នី វ៉ុលលែត ហៅកាត់ថា (“កម្មវិធីក្នុងទូរស័ព្ទដៃ”)។ អតិថិជន​មានកាតព្វកិច្ចយល់ដឹងអំពីលក្ខខណ្ឌសេវាកម្មនេះ មុននឹងប្រើប្រាស់សេវាផ្ញើប្រាក់។

១. ការស្នើសុំប្រើប្រាស់សេវាផ្ញើប្រាក់

 ១.១  អតិថិជន ត្រូវមានគណនីទ្រូម៉ាន់នី វ៉ុលលែត (“គណនី”)។

១.២  អតិថិជន ដែលជាជនបរទេស ត្រូវតែជារូបវ័ន្ដបុគ្គល និងមានគុណវុឌ្ឍ តាមការកំណត់ដោយក្រុមហ៊ុន ដើម្បីប្រើប្រាស់សេវាទ្រូម៉ាន់នី វ៉ុលលែត។ ចំពោះករណីនេះ ក្រុមហ៊ុន រក្សាសិទ្ធិបដិសេធការស្នើសុំណាមួយ និងការប្រើប្រាស់សេវាផ្ញើប្រាក់ និង/ឬ ដំណើរការប្រតិបត្តិការណាមួយជាមួយអតិថិជន ដែលត្រូវបានហាមឃាត់ចំពោះគុណវុឌ្ឍ តាមការកំណត់នៃគោលការណ៍ក្រុមហ៊ុន, ច្បាប់, បទប្បញ្ញត្តិ, វិធាន ឬសេចក្ដីសម្រេចរបស់​អជ្ញាធរពាក់ព័ន្ធ រួមមាន ច្បាប់ស្ដីពីការប្រឆាំងនឹងការលាងសម្អាតប្រាក់។ អតិថិជិន ក៏បានព្រមព្រៀង និងយល់ព្រមផងដែរថា ការពិចារណាចំពោះការផ្តល់សេវាផ្ញើប្រាក់ជូនអតិថិជន ត្រូវតែជាឆន្ទានុសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន។

១.៣ មុនប្រើប្រាស់សេវាផ្ញើប្រាក់ អតិថិជនត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន នៅតាមបញ្ជរផ្ទេរប្រាក់ទ្រូម៉ាន់នី ឬបណ្ដាញផ្សេងទៀត តាមការកំណត់របស់ក្រុមហ៊ុន។

២. ការប្រើប្រាស់សេវាផ្ញើប្រាក់

 ២.១ អតិថិជន ត្រូវដំណើរការប្រតិបត្តិការផ្ញើប្រាក់ តាមរយៈកម្មវិធី ដើម្បីស្នើសុំផ្ញើប្រាក់ពីគណនីអតិថិជន ទៅកាន់​អ្នកទទួល នៅប្រទេសនៃអ្នកទទួលប្រាក់នោះ​ ហៅកាត់ថា (“អ្នកទទួល”) តាមការកំណត់របស់អតិថិជន ឲ្យស្រប​តាមនីតិវិធី និងវិធីសាស្ត្រ តាមការកំណត់របស់ក្រុមហ៊ុន។ ចំពោះករណីនេះ ប្រទេសនៃអ្នកទទួលប្រាក់ ត្រូវតែជាប្រទេសដែលក្រុមហ៊ុនបានផ្តល់សេវាកម្មផ្ញើប្រាក់ជាមួយ ដោយផ្តល់ឲ្យអតិថិជនអាចគិតពិចារណាតាមរយៈអេក្រង់បង្ហាញការធ្វើប្រតិបត្តិការ។

២.២ អ្នកទទួលប្រាក់ ត្រូវតែជារូបវ័ន្ដបុគ្គល និងមានអាស័យដ្ឋានស្នាក់នៅប្រទេសដែលទទួលប្រាក់​ ហើយនិងត្រូវធ្វើដំណើរការឲ្យស្របតាមវិធាន និងខចែង រួមបញ្ចូលទាំងគុណវុឌ្ឍ និងឯកសារចាំបាច់ តាមការកំណត់របស់ភ្នាក់ងារ, ភ្នាក់ងាបន្ដ ឬធនាគារ ស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់ ដែលទៀតសោធលក្ខខណ្ឌទាំងអស់នោះ គឺមានលក្ខណៈខុសគ្នាៗ ដោយផ្អែកទៅតាមភាពខុសគ្នានៃ បទប្បញ្ញត្តិ វិធាន ឬបទបញ្ជាខុសគ្នាៗ ទៅតាមបណ្តាលប្រទេសដែលទទួលប្រាក់នីមួយៗ។

២.៣ អតិថិជន អាចធ្វើប្រតិបត្តិការផ្ញើប្រាក់ តាមគោលបំណងដូចមានចែងដោយក្រុមហ៊ុនដូចតទៅ៖

          ២.៣.១ ថ្លៃចំណាយគ្រួសារ

          ២.៣.២ ថ្លៃចំណាយសិក្សា

          ២.៣.៣ ថ្លៃចំណាយដំណើរកំសាន្ដ

          ២.៣.៤ ថ្លៃចំណាយទិញទំនិញ

          ២.៣.៥ ថ្លៃចំណាយផ្សេងៗ

          ចំពោះករណីនេះ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែចំពោះគោលបំណងខាងលើនៅគ្រប់ពេលវេលា ដើម្បីធ្វើឲ្យយ​ស្របតាមច្បាប់ បទប្បញ្ញត្តិ វិធាន ឬបទបញ្ជា ចេញមកពីអាជ្ញាធរពាក់ព័ន្ធ ដោយពុំចាំបាច់ជូនដំណឹងជាមុនជូនអតិថិជននោះទេ។

២.៤ អតិថិជន អាចដំណើរការប្រតិបត្តិការផ្ញើប្រាក់ មិនឲ្យលើសពីទំហំចំនួនកំណត់ក្នុងមួយប្រតិបត្តិការ មួយថ្ងៃ និងមួយខែនោះទេ គឺអាស្រ័យទៅតាមកម្រិតអត្តសញ្ញាណផ្ទៀងផ្ទាត់ ដែលបញ្ជូលទៅក្រុមហ៊ុន។ អតិថិជន អាចត្រួតពិនិត្យការកម្រិតកំណត់តាមរយៈ https://support.truemoney.com/en/knowledge-base/credit_limit/ ឬមើលនៅលើអេក្រង់ប្រតិបត្តិការ។ ក្នុងករណីដែលចំនួនប្រាក់ប្រតិបត្តិការ តិចជាងចំនួនប្រាក់អប្បបរមា  ឬលើសចំនួនកម្រិតកំណត់ ដែលកំណត់ដោយក្រុមហ៊ុន នោះក្រុមហ៊ុន ត្រូវមានសិទ្ធិក្នុងការបដិសេធដំណើរការប្រតិបត្តិការផ្ញើប្រាក់។

នៅក្នុងករណីនេះ ក្រុមហ៊ុនរក្សាសិទ្ធិកែប្រែទំហំចំនួនអប្បរមាដែលលើកឡើងខាងលើ ឬចំនួនកម្រិតកំណត់ នៅគ្រប់ពេលវេលា ដោយជូនដំណឹងដល់អតិថិជន។ លើសពីនេះទៀត អតិថិជន ព្រមព្រៀង និងយល់ព្រមថា ទំហំចំនួនប្រាក់អតិបរមា ឬចំនួនកម្រិតកំណត់ អាចត្រូវបានកែប្រែក្នុងគោលបំណងធ្វើឲ្យអនុលោមតាមច្បាប់ បទប្បញ្ញត្តិ វិធាន ឬបទបញ្ជាចេញដោយអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសដែលទទួលប្រាក់នីមួយៗ។

២.៥ អតិថិជន ព្រមព្រៀងង និងយល់ព្រមអនុញ្ញាតិឲ្យក្រុមហ៊ុនប្រមូលថ្លៃសេវា និង/ឬ ថ្លៃចំណាយពាក់ព័ន្ធផ្សេងៗ​ក្នុងកម្រិតអាត្រា ដូចមានចែងដោយក្រុមហ៊ុន ដែលអតិថិជនអាចពិនិត្យមើលអាត្រាថ្លៃសេវា នៅលើគេហទំព័រ https://truemoneytransfer.truemoney.com/ ឬមើលលើអេក្រង់ប្រតិបត្តិការ។ ចំពោះករណីនេះ ក្រុមហ៊ុនរក្សាសិទ្ធិអត្រាថ្លៃសេវាដូចលើកឡើងខាងលើ នៅគ្រប់ពេលវេលា ដោយជូនដំណឹងដល់អតិថិជន។

២.៦ ក្នុងករណី ក្រុមហ៊ុនបានរកឃើញថាសមតុល្យដែលនៅសល់ ក្នុងគណនីអតិថិជន មានចំនួនមិនគ្រប់គ្រាន់​ដើម្បីធ្វើប្រតិបត្តិការផ្ញើប្រាក់ ទៅតាមចំនួនកំណត់ដោយអតិថិជន រួមទាំងថ្លៃសេវា និង/ឬ ថ្លៃចំណាយពាក់ព័ន្ធផ្សេងៗដើម្បីធ្វើប្រតិបត្តិការ នោះក្រុមហ៊ុន ត្រូវមានសិទ្ធិបដិសេធក្នុងការដំណើរការប្រតិបត្តិការផ្ញើប្រាក់នោះ។​

២.៧ រាល់ប្រតិបត្តិការផ្ញើប្រាក់ម្ដងៗ អ្នកទទួល ត្រូវទទួលប្រាក់ជារូបិយប័ណ្ណនៃប្រទេសដែលទទួល និងស្របទៅតាមអត្រាប្ដូរប្រាក់ នៅពេលដំណើការបញ្ចប់ប្រតិបត្តិការផ្ញើប្រាក់​(នៅពេលដែលអតិថិជន ចុចប៊ូតុង “យល់ព្រម” លើប្រតិបត្តិការផ្ញើប្រាក់ នៅលើអេក្រង់ប្រតិបត្តិការ) លើកលែងតែមានការកំណត់ផ្សេងពីនេះ ដោយអតិថិជនធ្វើឡើង​នៅមុនពេលបិទបញ្ចប់ប្រតិបត្តិការផ្ញើប្រាក់ ជារូបិយប័ណ្ណផ្សេង។

២.៨ អតិថិជន ព្រមព្រៀង និងយល់ព្រមថា ក្រុមហ៊ុនត្រូវមានសិទ្ធិក្នុងការចាត់តាំងភ្នាក់ងារ, ភ្នាក់ងារបន្តណាមួយ (ឧទាហរណ៍៖ បញ្ជរទៀងទាត់ណាមួយដោយដាក់និមិត្តសញ្ញាសេវាផ្ញើប្រាក់អន្តរជាតិទ្រូម៉ាន់នី) ឬធានាគារ ស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់ ដើម្បីធ្វើដំណើការសេវាផ្ញើប្រាក់។ ចំពោះករណីនេះ អ្នកទទួល អាចទទួលប្រាក់បញ្ញើពីភ្នាក់ងារ, ភ្នាក់ងារបន្ដ ឬធានាគារ ដែលបានចាត់តាំងស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់ ចាប់ពីថ្ងៃធ្វើប្រតិបត្តិការផ្ញើប្រាក់ដោយអតិថិជន (អ្នកផ្ញើ) តាមលក្ខខណ្ឌនៃល្វែងម៉ោងតំបន់ខុសៗគ្នា និងម៉ោងធ្វើការរបស់ភ្នាក់ងារ, ភ្នាក់ងារបន្ត ឬធានាគារ ដែលបានចាត់តាំង ស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់។

២.៩ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការផ្ញើប្រាក់ អតិថិជនត្រូវទទួលបាននូវភស្តុតាងបញ្ជាក់អំពីប្រតិបត្តិការនោះនៅលើ​អេក្រង់កម្មវិធីក្នុងទូរស័ព្ទដៃ។ ដូចគ្នាផងដែរ នៅពេលដែលអ្នកទទួល បានទទួលប្រាក់បញ្ញើពីភ្នាក់ងារ, ភ្នាក់ងារ បន្ត និងធានាគារ ដែលបានចាត់តាំងស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់នោះ អតិថិជន ត្រូវទទួលបានសារបញ្ចាក់តាមរយៈទូរស័ព្ទដៃរបស់អតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់គណនីវ៉ុលលែតរបស់ទ្រូម៉ាន់នី, ឬត្រូវទទួលបានការជូនដំណឹងតាមរយៈបណ្ដាញផ្សេងទៀត តាមការកំណត់របស់ក្រុមហ៊ុន ដូចជាការជូនដំណឹងនៅលើកម្មវិធីក្នុងទូរស័ព្ទដៃ។

២.១០ អតិថិជន អាចលុបចោលនូវប្រតិបត្តិការផ្ញើប្រាក់ តែនៅក្នុងម៉ោងធ្វើដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន​តែប៉ុណ្ណោះ ដោយត្រូវបញ្ជូនសំណើសុំលុបប្រតិបត្តិការទៅកាន់បុគ្គលិកផ្នែកបម្រើការសេវាកម្មអតិថិជន។ ចំពោះ​​​ករណីនេះ ចំនួនប្រាក់បង្វែរសង ត្រូវតែស្មើចំនួននឹងចំនួនប្រាក់ធ្វើប្រតិបត្តិការផ្ញើប្រាក់ ដោយមិនគិត​ពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណនោះទេ។ ចំពោះការពិចារណាលើសំណើសុំលុបប្រតិបត្តិការ និងការបង្វែរសង គឺជាឆន្ទានុសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន។ លើសពីនេះទៀត ក្រុមហ៊ុន មានសិទ្ធិក្នុងការប្រមូលថ្លៃសេវា​ពីអតិថិជិន ចំពោះការសុំលុបប្រតិបត្តិការនេះ (ប្រសិនបើមាន)។ បន្ថែមលើសនេះទៀត អតិថិជនព្រមព្រៀង និងយល់ព្រមថា ក្រុមហ៊ុនអាចបង្វែរសងថ្លៃសេវានៃប្រតិបត្តិការផ្ញើប្រាក់ ដែលក្រុមហ៊ុនបានកាត់រួចពីអតិថិជននោះទេ។ ទោះបីជាយ៉ាងណក៏ដោយ អតិថិជនមិនអាចលុបប្រតិបត្តិការផ្ញើប្រាក់ណាមួយបានទេ ប្រសិនបើអ្នកទទួល បានទទួលប្រាក់បញ្ញើរួចហើយ ពីភ្នាក់ងារ, ភ្នាក់ងារបន្ត ឬធានាគារស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់។

៣. ការធានាអះអាងរបស់អតិថិជន

៣.១ អតិថិជន ព្រមព្រៀង និងយល់ដឹងអំពីការប្រែប្រួលនៃអត្រាប្ដូររូបិយប័ណ្ណ នៃការប្រើប្រាស់សេវាផ្ញើប្រាក់។

៣.២ អតិថិជន ព្រមព្រៀង និងយល់ព្រម ចំពោះហានិភ័យណាមួយដែលកើតឡើងបណ្តាលមកពីការប្រើប្រាស់ សេវាផ្ញើប្រាក់ នៃលក្ខខណ្ឌសេវាកម្មនេះ។ ក្នុងករណី ការប្រតិបត្តិការផ្ញើប្រាក់ជាប់ពាក់ព័ន្ធនឹងប្រទេសដែលទទួលរងទណ្ឌកម្ម, អង្គភាពទទួលរងទណ្ឌកម្ម និង/ឬ បុគ្គលឯកជនដែលទទួលរងទណ្ឌកម្ម ដោយអង្គការ​សហប្រជាជាតិ, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និង/ឬ អង្គការជាតិ ឬអន្តរជាតិផ្សេងទៀត ឬក៏បណ្តាលជាតិសាសន៍ដែលទទួលរងទណ្ឌកម្មពីមុន។

៣.៣ អតិថិជន យល់ដឹង និងព្រមទទួលថា រាល់ព័ត៌មាន និងឯកសារទាំងអស់ដែលពាក់ព័ន្ធនឹងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន បានផ្តល់ឲ្យក្រុមហ៊ុនក្នុងការស្នើសុំប្រើប្រាស់សេវាផ្ញើប្រាក់ រួមមានលិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងាររបស់អតិថិជន គឺពិតប្រាកដ និងត្រឹមត្រូវ, ហើយអាចប្រើប្រាស់ជាឯកសារយោង​រវាងក្រុមហ៊ុន, ភ្នាក់ងារ, ភ្នាក់ងារបន្ត, ឬធានាគារ ស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់ និងអតិថិជន។

          ចំពោះករណីនេះ  ក្រុមហ៊ុន ត្រូវមានសិទ្ធិបដិសេធធ្វើការដំណើរការប្រតិបត្តិការផ្ញើប្រាក់ណាមួ ប្រសិនបើ​ក្រុមហ៊ុនបានរកឃើញថា ព័ត៌មាន ឬឯកសារ មិនអាចប្រើប្រាស់ក្នុងការកំណត់អត្តសញ្ញាណអតិថិជន តាមការកំណត់របស់ច្បាប់។ ឧទាហរណ៍៖ លិខិតឆ្លងដែន ឬលិខិតអនុញ្ញាតិការងារដែលផុតសុពលភាព ឬអតិថិជន ពុំបានផ្តល់ឯកសារបន្ថែម តាមការតម្រូវរបស់ក្រុមហ៊ុន ឲ្យបានទាន់ពេលវេលា។

៣.៤ អតិថិជន ព្រមព្រៀង និងយល់ព្រមថា ក្រុមហ៊ុន គ្រាន់តែមានភារកិច្ចផ្ញើប្រាក់ និង/ឬ ព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការផ្ញើប្រាក់ ទៅកាន់អ្នកទទួល ដោយផ្អែកលើព័ត៌មានបញ្ជាក់បង្ហាញនៅក្នុងប្រតិបត្តិការ ដែលធ្វើឡើងដោយអតិថិជន។ ក្រុមហ៊ុន ពុំមានភារកិច្ចក្នុងការធ្វើដំណើរការត្រួតពិនិត្យបន្ថែម ទៅលើភាពត្រឹមត្រូវនៃព័ត៌មាន ដែលបានបញ្ជាក់បង្ហាញនៅក្នុងប្រតិបត្តិការដោយអតិថិជន។ ក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះរាល់ការបាត់បង់ កើតឡើងលើអតិថិជន និង/ឬ អ្នកទទួល ដែលបណ្តាលមកពីការកំណត់ចំនួនប្រាក់ខុស​ក្នុងការធ្វើប្រតិបត្តិការផ្ញើប្រាក់ និង/ឬ ព័ត៌មាន នាំឲ្យប្រាក់ និងព័ត៌មាននោះត្រូវបានផ្ញើទៅខុសអ្នកទទួល ឬមិនអាចផ្ញើទៅអ្នកទទួលបាន។

៣.៥ អតិថិជន យល់ដឹង និងយល់ព្រម ទទួលខុសត្រូវចំពោះក្រុមហ៊ុន ទៅលើការចំណាយ, ការបង់បាត់, ការតវ៉ា, បណ្តឹងវិវាទ និង/ឬ ការខូចខាត ដែលកើតឡើងមកពីសកម្មភាពរបស់អតិថិជន ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់សេវាផ្ញើប្រាក់ និង/ឬ ឯកសារដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន។ អតិថិជន​ត្រូវទទួលខុសត្រូវផងដែរ ចំពោះរាល់ភាពស្របច្បាប់ និងភាពត្រឹមត្រូវនៃឯកសារ និងព័ត៌មានដែលបានផ្តល់​ជូនក្រុមហ៊ុនក្នុងការប្រើប្រាស់សេវាផ្ញើប្រាក់។

៤.   ការទទួលខុសត្រូវមានកំណត់របស់ក្រុមហ៊ុន

៤.១ អតិថិជន ព្រមព្រៀង និងយល់ព្រមថា ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការមិនអាចធ្វើបានរបស់ខ្លួនឲ្យស្របតាមលក្ខខណ្ឌនៃសេវាកម្ម និង/ឬ អ្នកទទួល មិនទទួលបាននូវប្រាក់បញ្ញើ ឬអសមត្ថភាពរបស់អតិថិជន​ក្នុងការធ្វើប្រតិបត្តិការផ្ញើប្រាក់ ឬការប្រតិបត្តិការផ្ញើប្រាក់មិនបានជោគជ័យ ឬក៏ការពន្យារពេលណាមួយ ក្នុងស្ថានភាពណាមួយដូចករណីខាងក្រោម៖

៤.១.១ កើតឡើងដោយសារប្រធានស័ក្ត ឬករណីផ្សេងទៀត ដែលក្រុមហ៊ុនមិនត្រូវទទួលខុសត្រូវលើករណីណាមួយដែលកំណត់ដោយច្បាប់ ការដាក់ទណ្ឌកម្ម បទប្បញ្ញត្តិ បទបញ្ជា សេចក្ដីសម្រេច ការរឹតបន្តឹងលើការប្តូររូបិយប័ណ្ណ ព្រឹត្តិការណ៍មិនអាចបញ្ជៀសបាន សកម្មភាពរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរអន្តរជាតិ អាជ្ញាបញ្ជារបស់រាជរដ្ឋាភិបាល ការរឹតត្បិតច្បាប់ ឬការឃាត់ទុកមូលនិធិណាមួយ នាពលខាងមុខ ឬការខកខានបណ្តាលមកខាងអេឡិកត្រូនិក, កុំព្យូទ័រ, ម៉ាស៊ីន និងប្រព័ន្ធទូរគនាគមន៍ ឬខកខានបណ្តាលមកពីភ្នាក់ងារ ភ្នាក់ងារបន្ត ឬធានាគារស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់ ឬការមិនដំណើរការនៃប្រព័ន្ធទូរទាត់ប្រាក់ ឬករណីណាមួយដែលប្រព័ន្ធកុំព្យូទ័រមិនអាចគ្រប់​គ្រងបាន បើទោះបីជាកើតឡើងបណ្តាលពីក្រុមហ៊ុន ឬសកម្មណាមួយរបស់ភ្នាក់ងារ ភ្នាក់ងារ បន្ត ឬធានាគារស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់ ដែលបានអនុវត្តស្របតាមប្រតិបត្តិការផ្ញើប្រាក់របស់អតិថិជនក៏  ដោយ។ លើសពីនេះទៀត វាក៏ត្រូវរួមបញ្ចូលនូវព្រឹត្តិការណ៍ទាំងឡាយណាដែល​ស្របតាមច្បាប់ ដែលពាក់ព័ន្ធនឹងការបោសសម្អាតប្រាក់​ ឬបទប្បញ្ញតិ្តដែលចេញមកពីអាជ្ញាធរគ្រប់គ្រងលើក្រុមហ៊ុន, ភ្នាក់ងារ, ភ្នាក់ងារបន្ត ឬធានាគារ ស្ថិតនៅប្រទេសដែលទទួលប្រាក់។

៤.១.២ ការកើតឡើង ដោយក្រុមហ៊ុនបានផ្អាក ឬដកចេញសេវាផ្ញើប្រាក់ ចំពោះអតិថិជន ដូចមានចែងនៅក្នុងប្រការ ៥ នៃលក្ខខណ្ឌសេវាកម្មនេះ។

៤.១.៣ ការកើតឡើង ដោយក្រុមហ៊ុន បានជូនព័ត៌មានដល់អតិថិជន អំពីការខកខាននៃប្រតិបត្តិការសេវាផ្ញើប្រាក់ នៅមុន ឬនៅខណៈពេល នៃដំណើរការធ្វើប្រតិបត្តិការផ្ញើប្រាក់ដោយអតិថិជន។

៤.១.៤ ការកើតឡើង ដោយសារភាពចាំបាច់ណាមួយ ឬការខកខានណាមួយ ឬករណីណាមួយ​ ដែលក្រុមហ៊ុនចាត់ទុកថាសមរម្យ។

ក៏ប៉ុន្តែ បើសិនជាព្រឹត្តិការណ៍ដែលកើតឡើងដូចខាងលើ កើតចេញពីចេតនា ឬការធ្វេសប្រហែសខ្លាំងរបស់ក្រុមហ៊ុន នោះក្រុមហ៊ុន ត្រូវទទួលខុសត្រូវចំពោះអតិថិជន​នូវចំនួនប្រាក់ ដែលមិនលើសពីចំនួនប្រាក់នៃការធ្វើប្រតិបត្តិការផ្ញើប្រាក់នោះទេ។

៥. ការដកហូត /ការផ្អាកសេវាផ្ញើប្រាក់        

៥.១.  ប្រសិនបើក្រុមហ៊ុន មានចេតនាផ្អាក ឬដកហូតសេវាផ្ញើប្រាក់ ដូចមានចែងនៅក្នុងលក្ខខណ្ឌនៃសេវាកម្មនេះ (បើទោះបីជាទាំងមូល ឬក៏ផ្នែកក៏ដោយ) ក្រុមហ៊ុន ត្រូវជូនដំណឹងដល់អតិថិជនជាមុន។ ចំពោះករណីនេះ លក្ខខណ្ឌនៃសេវាកម្មនេះ ត្រូវបានបញ្ចប់ភ្លាមៗ តាមពេលវេលាបញ្ជាក់ ដោយដល់ពេលកំណត់ក្នុងការជូនដំណឹងដល់អតិថិជន។​ បើទោះយ៉ាងណាក៏ដោយ ការផ្អាក ឬការដកហូតទាំងនោះ មិនប៉ះពាល់ដល់បំណុល ដែលអតិថិជនជំពាក់ក្រុមហ៊ុននោះទេ ហើយមិនត្រូវលំអៀងចំពោះសិទ្ធិ ឬការទទួលខុសត្រូវណាមួយ រវាងក្រុមហ៊ុន និងអតិថិជន ដែលកើតឡើង ឬបានកើតឡើងនៅមុនថ្ងៃបញ្ជប់កិច្ចព្រមព្រៀងនោះទេ។

៥.២ ក្រុមហ៊ុន ត្រូវមានសិទ្ធិដកហូត ឬផ្អាកភ្លាមៗ នូវសំណើសេវាផ្ញើប្រាក់របស់អតិថិជន ដោយពុំចាំបាច់ជូនដំណឹងជាមុន នៅក្នុងករណីសង្ស័យចំពោះសកម្មភាពរបស់អតិថិជន ឬអំពើចេតនាប្រឆាំងនឹងច្បាប់ រួមមានច្បាប់ប្រឆាំងនឹងនឹងការលាងសម្អាតប្រាក់ និងបទប្បញ្ញតិច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ភេវរកម្ម និងការរីកសាយអាវុធមហាប្រល័យ ឬសកម្មភាពទាំងឡាយណាដែលបង្កឲ្យខូចខាតដល់ក្រុមហ៊ុន ឬអ្នកដទៃ ឬអតិថិជនមិនបានអនុវត្តស្របតាមលក្ខខណ្ឌនៃសេវាកម្មនេះ។

លើសពីនេះទៀត ប្រសិនបើក្រុម​ហ៊ុន​មានហេតុផលសមរម្យក្នុងការសង្ស័យ ឬត្រូវអនុវត្តឲ្យស្របតាមច្បាប់ នោះក្រុមហ៊ុនអាចស្នើសុំអតិថិជន​ដើម្បីធ្វើការបញ្ជាក់លើព័ត៌មាន ឬការផ្តល់ភស្តុតាងបន្ថែម ឬឯកសារទាំងឡាយដល់ក្រុមហ៊ុន។ ប្រសិនបើអតិថិជន​ពុំធ្វើតាមការស្នើសុំរបស់ក្រុមហ៊ុនក្នុងរយៈពេលកំណត់ ឬក្រុមហ៊ុនបានទទួលនូវភស្តុតាង ឬឯកសារទាំងឡាយពីអតិថិជន ហើយក្រុមហ៊ុន ចាត់ទុកអតិថិជនមានអត្តចរិកដូចការលើកឡើងខាងលើ ឬក្រុមហ៊ុន ត្រូវបញ្ចប់សេវាផ្ញើប្រាក់ចំពោះអតិថិជន ដោយហេតុផលស្របច្បាប់ទាំងឡាយ នោះក្រុមហ៊ុន រក្សាសិទ្ធិ​ក្នុងការដកហូត ឬផ្អាកសេវាផ្ញើប្រាក់ភ្លាមៗ។

៦. ទិន្នន័យផ្ទាល់ខ្លួន

៦.១   អតិថិជន ព្រមព្រៀង និងយល់ដឹងថាក្រុមហ៊ុនអាចប្រមូល ប្រើប្រាស់ ឬដាក់បង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់​អតិថិជន ដែលបានប្រគល់ជូនក្រុមហ៊ុនដើម្បីផ្ដល់សេវាផ្ញើប្រាក់ ស្ថិតនៅក្រោមលក្ខខណ្ឌនៃសេវាកម្មនេះ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ ស្ថិតិ ការវិភាគ និងស្រាវជ្រាវដើម្បីធ្វើឲ្យការផ្តល់សេវាកម្មកាន់តែប្រសើរឡើង ឬផ្ដល់ជូនឯកសិទ្ធិដែលអាចផ្តល់អត្ថប្រយោជន៍ដល់អតិថិជនចំពោះការប្រើប្រាស់សេវាផ្ញើប្រាក់ បញ្ជាក់បន្ថែមឲ្យអតិថិជនទទួលបានសេវាកម្មល្អពីក្រុមហ៊ុន ការផ្តល់ការគាំទ្រផ្នែកសេវាកម្ម ការទំនាក់ទំនង និងការសំណើរសុំព័ត៌មាន។ លើសពីនេះទៀត អតិថិជន យល់ដឹងថាក្រុមហ៊ុនអាចផ្ទេរ ឬបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន​ឲ្យទៅភ្នាក់ងារ, ភ្នាក់ងារបន្ដ និងធានាគារ ស្ថិតនៅក្នុងប្រទេសដែលទទួលប្រាក់, នីតិបុគ្គលដែលគ្រប់គ្រងលើក្រុមហ៊ុន ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន និងនីតិបុគ្គលស្ថិតនៅក្រោមការគ្រប់គ្រងតែមួយរបស់ក្រុមហ៊ុន រួមមាននីតិបុគ្គល ឬរូបវន្ដបុគ្គល ដែលក្រុមហ៊ុនគឺជាភាគីកិច្ចសន្យា​ឬក៏មានទំនាក់ទំនងគតិយុត្តិជាមួយ, ​និងតតិយជន ឬនីតិបុគ្គល ដែលដើរតួនាទីជាអ្នកដំណើរការទិន្នន័យ បើទោះបីជានៅខាងក្នុង ឬខាងក្រៅព្រះរាជាណាចក្រថៃឡង់ដ៍។

៦.២ អតិថិជន ព្រមព្រៀង និងយល់ដឹងថា ការផ្តល់សេវាផ្ញើប្រាក់ គឺវាចាំបាច់សម្រាប់ក្រុមហ៊ុនក្នុងការផ្ទេរ ឬបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន ឬនីតិបុគ្គលនៅក្រៅប្រទេសថៃឡង់ដ៍ មានការខ្វះខាតចំពោះស្តងដារការពារទិន្នន័យរបស់អតិថិជន តាមការកំណត់ដោយច្បាប់។ ចំពោះករណីនេះ ក្រុមហ៊ុន ត្រូវធានាចំពោះការអនុវត្តនូវវិធានការការពារទិន្នន័យរបស់អតិថិជនឲ្យបានត្រឹមត្រូវ ដោយអនុលោមតាមច្បាប់។ បើទោះបីជាយ៉ាងនេះក៏ដោយ ប្រសិនបើក្រុមហ៊ុនបានផ្ទេរ ឬបញ្ជូនទិន្នន័យរបស់អតិថិជន ទៅកាន់រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដូចលើកឡើងខាងលើ នៅប្រទេសដែលទទួលប្រាក់ ដូចមានចែងនៅក្នុងលក្ខខណ្ឌនៃសេវាកម្មនេះ នោះក្រុមហ៊ុន មិនទទួលខុសត្រូវរាល់ការខូចខាតទាំងឡាយ ដែលអាចកើតឡើងចំពោះអតិថិជន និង/ឬ អ្នកទទួល បណ្តាលមកពីការរំលោភក្នុងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន និង/ឬទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកទទួល ប្រព្រឹត្តិដោយរូបវន្តបុគ្គល ឬនីតិបុគ្គលនៃប្រទេសដែលទទួលប្រាក់។

៦.៣ អតិថិជន អាចពិចារណា និងស្វែងយល់អំពីព័ត៌មានផ្សេងទៀត ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួន នៅក្នុងគោលការណ៍បុគ្គលភាពរបស់ក្រុមហ៊ុន សូមចុចទីនេះ។

៧. បទប្បញ្ញត្តិផ្សេងទៀត

៧.១ អតិថិជន ព្រមព្រៀងអនុវត្ត និងត្រូវភ្ជាប់កាតព្វកិច្ច តាមលក្ខខណ្ឌនៃសេវាកម្មនេះ ដែលការប្រើប្រាស់សេវាផ្ញើប្រាក់របស់អតិថិជន ត្រូវចាត់ទុកថាបានយល់ព្រមចំពោះខចែងនៃលក្ខខណ្ឌសេវាកម្មនេះ។ ក្រុមហ៊ុន អាចធ្វើវិសោធនកម្ម ឬបន្ថែមខចែងនៃលក្ខខណ្ឌសេវាកម្មនេះបានគ្រប់ពេល ដោយជូនដំណឹងដល់អតិថិជន ដែលប្រើប្រាស់សេវាផ្ញើប្រាក់ បន្ទាប់មកការធ្វើវិសោធនកម្ម និងការបន្ថែមខចែងទាំងនោះ ត្រូវចាត់ទុកថាបានទទួលដឹង យល់ព្រមចំពោះខចែងដែលបានធ្វើវិសោធនកម្ម ឬបន្ថែម។

៧.២ អតិថិជន ព្រមព្រៀង និងយល់ព្រមថា លក្ខខណ្ខនៃសេវាកម្មនេះ គឺជាផ្នែកមួយនៃលក្ខខណ្ឌសេវាកម្មរបស់ ទ្រូម៉ាន់នី វ៉ុលលែត។ អតិថិជន ព្រមព្រៀងក្នុងការចងភ្ជាប់កាតព្វកិច្ច និងអនុវត្តឲ្យស្របតាមលក្ខខណ្ឌនៃសេវាកម្មនេះ និងលក្ខខណ្ឌសេវាកម្មរបស់ទ្រូម៉ាន់នីវ៉ុលលែត។

៧.៣ ក្នុងករណី អតិថិជនមានសំណួរទាំងឡាយទាក់ទងនឹងសេវាផ្ញើប្រាក់ អតិថិជន អាចធ្វើការទំនាក់ទំនងមក​កាន់ផ្នែកបម្រើសេវាកម្មអតិថិជន លេខ ១២៤០ ចុចលេខ៤ ឬតាមរយៈហ្វេសប៊ុក https://www.facebook.com/tmn.transfer.cambodia

៧.៤ ការបកប្រែណាមួយនៃលក្ខខណ្ឌសេវាកម្មទាំងនេះ ត្រូវបានផ្ដល់តែសម្រាប់ភាពងាយស្រួលរបស់អតិថិជនប៉ុណ្ណោះ ហើយមិនមានបំណងធ្វើការកែប្រែ ឬកែសម្រួលលើប្រការណាមួយនៃលក្ខខណ្ឌសេវាកម្មទាំងនេះទេ។ ប្រសិនបើមានវិវាទណាមួយរវាង សំណៅភាសាថៃ និងសំណៅភាសាផ្សេងទៀត នោះសំណៅភាសាថៃ ត្រូវចាត់ទុកជាគោល។

៧.៥ លក្ខខណ្ឌសេវាកម្មទាំងនេះ ត្រូវគ្រប់គ្រង និងបកស្រាយ ស្របតាមច្បាប់នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដោយពុំមានទំនាស់ច្បាប់។

៧.៦ ប្រសិនបើមានលក្ខខណ្ឌ ឬប្រការណាមួយនៃលក្ខខណ្ឌសេវាកម្មទាំងនោះ ត្រូវបានមោឃៈភាព ឬមិនពេញលេញ តាមច្បាប់ នោះប្រការ ឬលក្ខខណ្ឌចាប់បង្ខំផ្សេងទៀតនៃលក្ខខណ្ឌសេវាកម្មទាំងនោះ ត្រូវបំបែកចេញពីផ្នែកដែលមោឃៈភាព ហើយត្រូវមានអនុភាព និងប្រសិទ្ធិភាពអនុវត្តពេញលេញ។

៧.៧ ការខកខានរបស់ក្រុមហ៊ុនក្នុងការដាក់ឲ្យអនុវត្តនូវលក្ខខណ្ឌ ឬប្រការនៃលក្ខខណ្ឌទាំងអស់នេះ នឹងមិនប៉ះពាល់ដល់សិទ្ធិរបស់ក្រុមហ៊ុនក្នុងការដាក់ឲ្យអនុវត្តដូចគ្នា និងគ្មានការលុបចោលចំពោះការរំលោភបំពានរបស់អតិថិជនលើប្រការ​នៃលក្ខខណ្ឌសេវាកម្មទាំងអស់នេះ គឺត្រូវបកស្រាយថាជាកិច្ចព្រមព្រៀងលុបចោល​រាល់ការរំលោភបំពានជាបន្តបន្ទាប់នៃប្រការ ឬលក្ខខណ្ឌដូចគ្នាដដែរ ឬផ្សេងទៀត។