ទទួលបានប្រាក់ត្រឡប់មកវិញ 40 បាត (អតិថិជនកម្ពុជា)

ឈ្មោះយុទ្ធនាការ:
ទទួលបានប្រាក់ត្រឡប់មកវិញ 40 បាត (អតិថិជនកម្ពុជា)

រយៈពេលនៃយុទ្ធនាការ:
ចាប់ពីថ្ងៃទី 9 ខែឧសភា ឆ្នាំ 2022 ដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2022

របៀបចូលរួមយុទ្ធនាការ:
ប្រជាជនជនកម្ពុជានៅក្នុងប្រទេសថៃ(“អ្នកផ្ញើ”)ធ្វើការផ្ទេរប្រាក់រវាងប្រទេសទៅកាន់អ្នកទទួលនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធី ទ្រូម៉ាន់នី Wallet ។

រង្វាន់សម្រាប់អ្នកផ្ញើ:
អ្នកដែលបានធ្វើការផ្ទេរប្រាក់រវាងប្រទេសទៅកាន់អ្នកទទួលនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធី ទ្រូម៉ាន់នី Wallet ជាមួយនឹងការផ្ទេរប្រាក់យ៉ាងតិច 5,000 បាត ដោយជោគជ័យ នឹងមានសិទ្ធិទទួលបានប្រាក់ត្រឡប់មកវិញ 40 បាតក្នុង 1 ខែ/ម្តង ក្នុងអំឡុងពេលនៃយុទ្ធនាការនេះ។

សម្គាល់:
– កំណត់ត្រឹមម្ដងក្នុងមួយគណនី ទ្រូម៉ាន់នី​ Wallet និងក្នុងមួយខែប្រតិទិនដើម្បីទទួលបានរង្វាន់
– ចំនួនទឹកប្រាក់នៃផ្ទេរយ៉ាងតិចគឺ 5,000 បាតក្នុងម្ដង
– សម្រាប់សេវាផ្ទេរប្រាក់រវាងប្រទេសទៅកម្ពុជាប្រើបានតាមរយះកម្មវិធី ទ្រម៉ាន់នី Wallet តែប៉ុណ្ណោះ
– យុទ្ធនាការនេះគឺអាចប្រើជាមួយប្រព័ន្ធទូរស័ព្ទណាមួយក៏បាន

លក្ខខណ្ឌនៃយុទ្ធនាការ:
លក្ខខណ្ឌខាងក្រោមត្រូវអនុវត្តចំពោះអ្នកចូលរួមទាំងអស់ដែលចូលរួមក្នុងយុទ្ធនាការ”ទទួលបានប្រាក់ត្រឡប់មកវិញ(អតិថិជនកម្ពុជា)” នេះ។ អ្នកចូលរួមទទួលយក និងយល់ស្របក្នុងការចងក្រងដោយលក្ខខណ្ឌដូចខាងក្រោម៖

1. យុទ្ធនាការនេះគឺត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ទ្រូម៉ាន់នី លីមីធីត (“ ក្រុមហ៊ុន”)។
2. យុទ្ធនាការនេះគឺសម្រាប់តែអ្នកប្រើគណនីទ្រូម៉ាន់នី Wallet ដែលជាជនជាតិកម្ពុជាតែប៉ុណ្ណោះ។
3. ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ អ្នកចូលរួមដែលមានសិទ្ធិត្រូវតែអនុវត្តតាម និងគោរពយ៉ាងពេញលេញជាមួយនឹងវិធីសាស្រ្តនៃយុទ្ធនាការ និងលក្ខខណ្ឌទាំងនេះនៅពេលណាមួយក្នុងអំឡុងពេលនៃយុទ្ធនាការ។
4. រង្វាន់ (ប្រាក់ត្រឡប់មកវិញ) មិនអាចផ្លាស់ប្តូរ ឫ មិនអាចប្តូរជាសាច់ប្រាក់ទៅឲ្យភាគីណាមួយផ្សេងឡើយ។
5. អ្នកចូលរួមដែលមានសិទ្ធិនឹងទទួលបានរង្វាន់ (ប្រាក់ត្រឡប់មកវិញ) ភ្លាមៗ បន្ទាប់ពីបញ្ចប់ការផ្ទេរ លើកលែងតែមានកំហុស ឬកាលៈទេសៈណាមួយដែលហួសពីការគ្រប់គ្រងរបស់ក្រុមហ៊ុន។
6. ក្នុងករណីដែលអ្នកចូលរួមត្រូវបានរកឃើញករណីក្លែងបន្លំ,កំហុស,ការបំពានលក្ខខណ្ឌទាំងនេះ ការបំពានច្បាប់និង/ឬហេតុផលណាមួយដែលបង្ហាញថាអ្នកចូលរួមបែបនេះមិនមានសិទ្ធិចូលរួមក្នុងយុទ្ធនាការនិង/ឬ ទទួលបានរង្វាន់ ក្រុមហ៊ុនសូមរក្សាសិទ្ធិ សិទ្ធិក្នុងការលុបចោល ដកហូត ឬ ហៅមកវិញពីការទទួលបានរង្វាន់ដោយមិនចាំបាច់ជូនដំណឹងជាមុន។
7. ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ ឬលុបចោលលក្ខខណ្ឌ ព័ត៌មានលម្អិត និង/ឬរង្វាន់នៃយុទ្ធនាការ (រួមទាំងការផ្លាស់ប្តូរទៅរង្វាន់ផ្សេងទៀតដែលមានតម្លៃសមមូល)ដោយការសំរេចចិត្តផ្តាច់មុខ និងដាច់ខាត និងនៅពេលណាក៏បានជាមួយនឹងការជូនដំណឹងជាមុន។ . ក្នុងករណីមានវិវាទណាមួយ ការសម្រេចចិត្តរបស់ក្រុមហ៊ុនត្រូវចាត់ទុកជាស្ថាពរ។
8. ទាក់ទងនឹងការចូលរួមនៃយុទ្ធនាការអ្នកចូលរួមយល់ស្របនិងទទួលស្គាល់ថាក្រុមហ៊ុនមានភាពចាំបាច់ក្នុងដំណើរការទិន្នន័យផ្ទាល់ខ្លួន ដូចជា លេខទូរស័ព្ទ នាមត្រកូល រួមទាំងព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកចូលរួមសម្រាប់គោលបំណងនៃប្រតិបត្តិការយុទ្ធនាការ។ ក្រុមហ៊ុនអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចូលរួមទៅកាន់ភាគីទីបីដែលដំណើរការទិន្នន័យផ្ទាល់ខ្លួនសម្រាប់ក្រុមហ៊ុនទាក់ទងនឹងប្រតិបត្តិការយុទ្ធនាការ។
9. សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅទូរស័ព្ទលេខ 1240.

របៀបផ្ទេរប្រាក់នៅលើកម្មវិធីទ្រូម៉ាន់នី Wallet
1. ជំហានទី 1៖ បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស

1. បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស

2. ទទួលយកលក្ខខណ្ឌ

2. ទទួលយកលក្ខខណ្ឌ

3. ចុចបញ្ជាក់ដើម្បីធ្វើការផ្ទេរប្រាក់

4. ជ្រើសរើសប្រទេសកម្ពុជាដើម្បីប្រើសេវា

5. បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និង ចុច បន្ទាប់

6. បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល និង ចុច បញ្ជាក់

7. ពិនិត្យមើលព័ត៌មានទាំងអស់ឡើងវិញ និង ចុច បញ្ជាក់

8. បញ្ជាក់ប្រតិបត្តិការ និង ចុច បង់ប្រាក់ (Pay)

9. ទទួលបង្កាន់ដៃផ្ទេរប្រាក់

ផ្ទេរប្រាក់ឥឡូវនេះ