![truemoneytransfer-km-news-activities-cashback-20220110-1100×550](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2022/01/truemoneytransfer-km-news-activities-cashback-20220110-1100x550-1.jpeg)
យុទ្ធនាការលំដាប់តម្លៃ (សម្រាប់អតិថិជនកម្ពុជា) ពីថ្ងៃទី 14 ខែ មករា ឆ្នាំ 2022 ដល់ ថ្ងៃទី 31 ខែ មីនា ឆ្នាំ 2022
ឈ្មោះយុទ្ធនាការ៖
យុទ្ធនាការលំដាប់តម្លៃ (សម្រាប់អតិថិជនកម្ពុជា)
រយៈពេលនៃយុទ្ធនាការ៖
ពីថ្ងៃទី 14 ខែ មករា ឆ្នាំ 2022 ដល់ ថ្ងៃទី 31 ខែ មីនា ឆ្នាំ 2022
របៀបចូលរួមក្នុងយុទ្ធនាការ៖
ប្រជាជនកម្ពុជានៅក្នុងប្រទេសថៃ (“អ្នកផ្ញើ”) ធ្វើការផ្ទេរប្រាក់ទៅកាន់អ្នកទទួលនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធី TrueMoney Wallet ។
រង្វាន់សម្រាប់អ្នកផ្ញើ៖
1. អ្នកផ្ញើដែលបានផ្ទេរប្រាក់ដោយជោគជ័យទៅកាន់អ្នកទទួលនៅប្រទេសកម្ពុជា តាមរយៈកម្មវិធី TrueMoney Wallet នឹងមានសិទ្ធិទទួលបានប្រាក់ត្រលប់មកវិញម្ដងក្នុងមួយខែនៃអំឡុងពេលយុទ្ធនាការ ដូចដែលមានចែង ក្នុងតារាងខាងក្រោម។
2. សិទ្ធិពិសេសសម្រាប់អតិថិជន Truemove H៖ ប្រសិនបើអ្នកផ្ងើ ជាអតិថិជន Truemove H នោះ អ្នកផ្ងើ នឹងទទួលបានប្រាក់បន្ថែម 20 បាត និង អ៊ិនធើណែត 1GB ដូចមានចែងក្នុងតារាងខាងក្រោម។
លំដាប់តម្លៃផ្ទេរប្រាក់ |
ទឹកប្រាក់ត្រលប់មកវិញ អតិថិជនដែលមិនប្រើ TMH |
ទឹកប្រាក់ត្រលប់មកវិញ អតិថិជន TMH |
---|---|---|
2,000 – 6,000 | 20 | 40 |
6,001 – 10,000 | 40 | 60 |
10,001 – 30,000 | 80 | 100 |
ចំណាំ
- ដើម្បីទទួលបានរង្វាន់ អតិថិជនម្នាក់អាចចូលរួមបានម្ដង ក្នុងមួយខែ
- ប្រាក់ត្រឡប់មកវិញច្រើនបំផុត 100 បាត និងអ៊ិនធើណែត 1 GB សម្រាប់អតិថិជន Truemove H ឬ 80 បាតសម្រាប់អតិថិជនដែលមិនប្រើ TrueMove H
- ផ្ទេរប្រាក់យ៉ាងតិច 2,000 បាតក្នុងមួយលើក
- ផ្ដល់ជូនសម្រាប់តែសេវាផ្ទេរប្រាក់ទៅប្រទេសកម្ពុជាតាមកម្មវិធី TrueMoney Wallet តែប៉ុណ្ណោះ
- អ្នកប្រើទូរស័ព្ទគ្រប់ប្រព័ន្ធអាចចូលរួមបានក្នុងប្រម៉ូសិននេះ
លក្ខខណ្ឌនៃយុទ្ធនាការ
លក្ខខណ្ឌខាងក្រោមនេះត្រូវបានអនុវត្តចំពោះអ្នកចូលរួមទាំងអស់ក្នុងប្រម៉ូសិនលំដាប់តម្លៃ (“យុទ្ធនាការ”)។ ក្នុងន័យនេះ អ្នកចូលរួម យល់ព្រម និង ទទួលយកលក្ខខណ្ឌដូចខាងក្រោម៖
- យុទ្ធនាការនេះត្រូវបានរៀបចំដោយ ក្រុមហ៊ុន ទ្រូម៉ាន់នី លីមីតធីត (ក្រុមហ៊ុន)
- យុទ្ធនាការផ្តល់ជូនពិសេសសម្រាប់អថិតិជនកម្ពុជាដែលបានប្រើកម្មវិធី TrueMoney Wallet
- ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ អតិថិជនត្រូវតែអនុវត្តតាមគោលការណ៏ វិធីសាស្រ្ត និងលក្ខខណ្ឌ ទាំងនេះក្នុងអំឡុងពេលយុទ្ធនាការ
- រង្វាន់ (ទឹកប្រាក់ត្រឡប់មកវិញ) គឺមិនអាចប្តូរ ឬផ្ទេរជាសាច់ប្រាក់ ឬផ្ទេរទៅភាគីណាមួយឡើយ
- ក្នុងករណីដែលអ្នកចូលរួមត្រូវបានរកឃើញ មានករណីក្លែងបន្លំ កំហុស បំពានលក្ខខណ្ឌ និងការបំពានច្បាប់ ឬ ហេតុផលណាមួយដែលបង្ហាញថាអ្នកចូលរួម មិនមានសិទ្ធិក្នុងយុទ្ធនាការ ឬទទួលបានរង្វាន់ ក្រុមហ៊ុនសូមរក្សាសិទ្ធិ ក្នុងការលុបចោល ដកហូត ឬមិនផ្ដល់រង្វាន់ ដោយមិនជូនដំណឹងជាមុន។
- ក្រុមហ៊ុនសូមរក្សាសិទ្ធិ កែប្រែ ឬ លុបចោលលក្ខខណ្ឌ និង ព័ត៌មានលម្អិត ឬ រង្វាន់ក្នុងយុទ្ធនាការ (រួមទាំងការផ្លាស់ប្តូររង្វាន់ផ្សេងទៀតដែលមានតម្លៃស្មើ) ជាមួយការជូនដំណឹងជាមុន។ ក្នុងករណីមានបញ្ហាណាមួយ ការសម្រេចចិត្តរបស់ ក្រុមហ៊ុន ត្រូវបានចាត់ទុកថាជាពេលចុងក្រោយ។
- សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ 1240 ។
របៀបផ្ទេរប្រាក់នៅលើកម្មវិធីទ្រូម៉ាន់នី Wallet
![truemoneytransfer-km-news-activities-cashback-howto-20211005-1 1. ជំហានទី 1៖ បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2021/10/truemoneytransfer-km-news-activities-cashback-howto-20211005-1.jpg)
1. បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស
![truemoneytransfer-km-news-activities-cashback-howto-20211006-2 2. ទទួលយកលក្ខខណ្ឌ](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2021/10/truemoneytransfer-km-news-activities-cashback-howto-20211006-2.jpg)
2. ទទួលយកលក្ខខណ្ឌ
![truemoneytransfer-km-news-activities-cashback-howto-20211006-3](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2021/10/truemoneytransfer-km-news-activities-cashback-howto-20211006-3.jpg)
3. ចុចបញ្ជាក់ដើម្បីធ្វើការផ្ទេរប្រាក់
![truemoneytransfer-km-news-activities-cashback-howto-20211006-4](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2021/10/truemoneytransfer-km-news-activities-cashback-howto-20211006-4.jpg)
4. ជ្រើសរើសប្រទេសកម្ពុជាដើម្បីប្រើសេវា
![truemoneytransfer-km-news-activities-cashback-howto-20211006-5](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2021/10/truemoneytransfer-km-news-activities-cashback-howto-20211006-5.jpg)
5. បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និង ចុច បន្ទាប់
![truemoneytransfer-km-news-activities-cashback-howto-20211006-6](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2021/10/truemoneytransfer-km-news-activities-cashback-howto-20211006-6.jpg)
6. បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល និង ចុច បញ្ជាក់
![truemoneytransfer-km-news-activities-cashback-howto-20211006-7](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2021/10/truemoneytransfer-km-news-activities-cashback-howto-20211006-7.jpg)
7. ពិនិត្យមើលព័ត៌មានទាំងអស់ឡើងវិញ និង ចុច បញ្ជាក់
![truemoneytransfer-km-news-activities-cashback-howto-20211006-8](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2021/10/truemoneytransfer-km-news-activities-cashback-howto-20211006-8.jpg)
8. បញ្ជាក់ប្រតិបត្តិការ និង ចុច បង់ប្រាក់ (Pay)
![truemoneytransfer-km-news-activities-cashback-howto-20211006-9](https://dev-truemoneytransfer.tmn-dev.com/wp-content/uploads/2021/10/truemoneytransfer-km-news-activities-cashback-howto-20211006-9.jpg)
9. ទទួលបង្កាន់ដៃផ្ទេរប្រាក់