ផ្ទេរប្រាក់លើកទី 1 តាមរយៈ Truemoney Wallet ទទួលបានប្រាក់ត្រលប់មកវិញ 100 បាត (អ្នកប្រើប្រាស់ជាជនជាតិខ្មែរ)

ទាញយកទ្រូម៉ាន់នី Wallet

ឈ្មោះយុទ្ធនាការ:

ផ្ទេរតាមកម្មវិធី TrueMoney Wallet យ់ាងតិច 20,000 បាតទទួលប្រាក់មកវិញចំនួន 150 បាត (សម្រាប់ជនជាតិខ្មែរ)

រយៈពេលនៃយុទ្ធនាការ:

  • 10, 25, 30 ខែ កញ្ញា 2024
  • 10, 25, 30 ខែ តុលា 2024
  • 10, 25, 30 ខែ វិច្ឆិកា 2024
  • 10, 25, 31 ខែ ធ្នូ 2024

របៀបចូលរួមយុទ្ធនាការ:
1. ជនជាតិខ្មែរនៅប្រទេសថៃ (“អ្នកផ្ញើ”) ផ្ទេរប្រាក់ទៅកាន់អ្នកទទួលនៅប្រទេសកម្ពុជាតាមកម្មវិធី TrueMoney Wallet។
2. ចំនួនទឹកប្រាក់ផ្ទេរយ៉ាងតិចគឺ 20,000 បាត ក្នុងមួយលើក។
3. អាចប្រើបានសម្រាប់អ្នកផ្ញើរជាជនជាតិខ្មែរ ដែលផ្ញើប្រាក់ពីថៃទៅកម្ពុជា។

រង្វាន់:
ទទួលប្រាក់មកវិញចំនួន 150 បាត សម្រាប់អ្នកផ្ញើ ដែលនឹងត្រូវបានមកវិញទៅក្នុងគណនី TrueMoney Wallet របស់អ្នកផ្ញើ។
កំណត់ចំណាំ: មានកំណត់ 1 រង្វាន់ក្នុង 1 លើក។

លក្ខខណ្ឌនៃយុទ្ធនាការ:
លក្ខខណ្ឌដូចខាងក្រោមនេះ នឹងអនុវត្តចំពោះអ្នកចូលរួមទាំងអស់ដែលចូលរួមក្នុងយុទ្ធនាការ ផ្ទេរតាមកម្មវិធី TrueMoney Wallet ជាមួយចំនួនយ៉ាងតិច 20,000 បាត ទទួលប្រាក់មកវិញចំនួន 150 បាត (សម្រាប់អ្នកប្រើប្រាស់ជនជាតិខ្មែរ (“យុទ្ធនាការ”)។ ក្នុងនោះ អ្នកចូលរួមបានយល់ព្រមនឹងអនុវត្ត និងចូលរួមតាមលក្ខខណ្ឌដូចខាងក្រោមនេះ៖

1. យុទ្ធនាការនេះ ត្រូវបានរៀបចំដោយក្រុមហ៊ុន True Money Company Limited (“ក្រុមហ៊ុន”)។
2. យុទ្ធនាការនេះ មានសម្រាប់តែអ្នកប្រើប្រាស់ប្រាស់ខ្មែរ (ជនជាតិខ្មែរ) នៅក្នុងកម្មវិធី TrueMoney Wallet ប៉ុណ្ណោះ។
3. ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ អ្នកចូលរួមដែលត្រូវតែអនុវត្ត
តាមវិធីសាស្ត្ររបស់យុទ្ធនាការ និងលក្ខខណ្ឌទាំងនេះនៅកំឡុងពេលនៃយុទ្ធនាការ។
4. រង្វាន់ (ប្រាក់ទទួលបានវិញ) មិនអាចប្ដូរឬផ្ទេរជាសាច់ប្រាក់ ទៅអ្នកណាផ្សេងឡើយ។
5. អ្នកចូលរួម ត្រូវទទួលបានរង្វាន់ (ប្រាក់ទទួលបានវិញ ភ្លាមៗបន្ទាប់ពីការផ្ទេរទទួលបានជោគជ័យ ដែលមានការអនុវត្តតាមលក្ខខណ្ឌដែលបានកំណត់ខាងលើ លុះត្រាតែមានកំហុស ឬករណីមួយណាដែលនៅក្រៅអំណាចនៃក្រុមហ៊ុន។
6. នៅក្នុងករណីដែលអ្នកចូលរួមត្រូវបានរកឃើញថាមានករណីល្មើស កំហុសការបំពានលើលក្ខខណ្ឌទាំងនេះ ការរំលោភច្បាប់ និង/ឬហេតុផលណាមួយដែលបញ្ជាក់ថាអ្នកចូលរួមមិនមានសិទ្ធិចូលរួមក្នុងយុទ្ធនាការ និង/ឬទទួលរង្វាន់បានទេ ក្រុមហ៊ុនមានសិទ្ធិក្នុងការដក ឬទាមទារសិទ្ធិទទួលរង្វាន់វិញដោយមិនចាំបាច់ជូនដំណឹងទុកមុនឡើយ។
7. ក្រុមហ៊ុនមានសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្ដូរ ឬលុបចោលលក្ខខណ្ឌ ព័ត៌មានលម្អិត និង/ឬរង្វាន់នៃយុទ្ធនាការ (រួមទាំងការផ្លាស់ប្ដូរទៅរង្វាន់ផ្សេងទៀតដែលមានតម្លៃសមមូល ននៅពេលណាក៏បានដោយជូនដំណឹងមុន។
ក្នុងករណីមានជម្លោះ ឬការទាមទារ ការសម្រេចចិត្តរបស់ក្រុមហ៊ុននឹងចាត់ទុកជាការសម្រេចចុងក្រោយ
8.អ្នកចូលរួមធានាថាតួអ្នកចូលរួមមានទិន្នន័យដែលត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួន ហើយប្រើដោយត្រឹមត្រូវ។ ប្រសិនបើក្រុមហ៊ុនរកឃើញថាទិន្នន័យដូចនេះគឺមិនត្រឹមត្រូវ និង/ឬមិនមែនជាទិន្នន័យរបស់សមីខ្លួនទេ ក្រុមហ៊ុនមានសិទ្ធិបោះបង់រង្វាន់ ដោយមានការប្តេជ្ញាចិត្តក្នុងការប្តឹងអោយទទួលសំណងទាំងស្រុងចំពោះអ្នកចូលរួម។
9. ក្នុងការចូលរួមយុទ្ធនាការ អ្នកចូលរួមយល់ព្រម និងទទួលស្គាល់ថាក្រុមហ៊ុនមានតម្រូវការក្នុងការដំណើរការទិន្នន័យផ្ទាល់ខ្លួន ដូចជា ឈ្មោះ-ត្រកូល លេខទូរស័ព្ទ រួមទាំងព័ត៌មានលើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់អ្នកចូលរួមសម្រាប់គោលបំណងនៃការប្រតិបត្តិការ។ ក្រុមហ៊ុនអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកចូលរួមទៅក្រុមការងារទីបីដែលដំណើរការទិន្នន័យសម្រាប់ក្រុមហ៊ុនក្នុងការប្រតិបត្តិការ។
10 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅ 1240

របៀបផ្ទេរប្រាក់នៅលើកម្មវិធីទ្រូម៉ាន់នី Wallet

ជំហានទី 1៖ បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស

ជំហានទី 2៖ ទទួលយកលក្ខខណ្ឌ

ជំហានទី 3៖ ចុចបញ្ជាក់ដើម្បីធ្វើការផ្ទេរប្រាក់

ជំហានទី 4៖ ជ្រើសរើសប្រទេសកម្ពុជាដើម្បីប្រើសេវា

ជំហានទី 5៖ បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និង ចុច បន្ទាប់

ជំហានទី 6៖ បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល និង ចុច បញ្ជាក់

ជំហានទី 7៖ ពិនិត្យមើលព័ត៌មានទាំងអស់ឡើងវិញ និង ចុច បញ្ជាក់

ជំហានទី 8៖ បញ្ជាក់ប្រតិបត្តិការ និង ចុច បង់ប្រាក់ (Pay)

ជំហានទី 9៖ ទទួលបង្កាន់ដៃផ្ទេរប្រាក់

ផ្ទេរប្រាក់ឥឡូវនេះ