ផ្ទេរប្រាក់តាម Truemoney Wallet មកកម្ពុជាមានឱកាសឈ្នះរង្វាន់ធំ!

ទាញយកទ្រូម៉ាន់នី Wallet

ឈ្មោះយុទ្ធនាការ៖
ផ្ទេរប្រាក់តាម Truemoney Wallet មកកម្ពុជាមានឱកាសឈ្នះរង្វាន់ធំ!

រយៈពេលនៃយុទ្ធនាការ
ថ្ងៃទី 13 ខែតុលា ឆ្នាំ 2023 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023

របៀបចូលរួមយុទ្ធនាការ៖

  1. ប្រជាជនកម្ពុជានៅក្នុងប្រទេសថៃ (“អ្នកផ្ញើ”) ផ្ទេរប្រាក់ដោយជោគជ័យទៅកាន់អ្នកទទួលនៅប្រទេសកម្ពុជាតាមរយៈកម្មវិធី TrueMoney Wallet
  2. ចំនួនទឹកប្រាក់ផ្ទេចាប់ពី 1,000 ក្នុងមួយលើក។
  3. អាចអនុវត្តបានសម្រាប់ទូរស័ព្ទទាំងអស់។

រង្វាន់៖
– ចុងខែនីមួយៗនឹងផ្តល់រង្វាន់ “Samsung A14” ចំនួន 1 រង្វាន់ក្នុងមួយខែ
– ផ្តល់ប្រាក់ដោយចៃដន្យដល់ Truemoney Wallet ជារៀងរាល់ខែ ( 15 រង្វាន់ ) ចែកជា
-2,000 បាត (5 រង្វាន់រៀងរាល់ខែ)
-1,000 បាត (10 រង្វាន់រៀងរាល់ខែ)

ចំណាំ
– រាល់ការផ្ទេរប្រាក់ចាប់ពី1,000 បាតនឹងទទួលបាន 1 សិទ្ធដើម្បីឈ្នះរង្វាន់ (អ្នកប្រើប្រាស់ម្នាក់អាចទទួល 5 សិទ្ធិក្នុងមួយខែ។ )
– រង្វាន់នឹងត្រូវបានបញ្ចូលទៅក្នុងគណនី Truemoney របស់អ្នកផ្ញើតែប៉ុណ្ណោះ (15 រង្វាន់ក្នុងមួយខែចែកជា (2,000 បាត 5 រង្វាន់ និង 1,000 បាត 10 រង្វាន់)
– ចំនួនមានកំណត់ 1 រង្វាន់ក្នុង 1 គណនី Truemoney Wallet
– អ្នកឈ្នះរង្វាន់នឹងប្រកាសនៅលើហ្វេសប៊ុកផេក Truemoney Transfer – Cambodia រៀងរាល់ថ្ងៃពុធ
– នៅចុងខែនីមួយៗនឹងផ្តល់រង្វាន់ Samsung A 14 ដោយចៃដន្យ (1 រង្វាន់ក្នុងមួយខែ)

លក្ខខណ្ឌនៃយុទ្ធនាការ៖
លក្ខខណ្ឌខាងក្រោមត្រូវអនុវត្តចំពោះអ្នកចូលរួមទាំងអស់ដែលចូលរួមក្នុងការផ្ទេរប្រាក់តាមរយៈ Truemoney Walltet ទៅកាន់ប្រទេសកម្ពុជាមានឱកាសឈ្នះរង្វាន់ធំ!(អ្នកប្រើប្រាស់កម្ពុជា)(“យុទ្ធនាការ”)
ក្នុងន័យនេះអ្នកចូលរួមទទួលយក និងយល់ព្រមក្នុងលក្ខខណ្ឌដូចខាងក្រោម៖

  1. យុទ្ធនាការនេះគឺត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ទ្រូម៉ាន់នី លីមីធីត (“ ក្រុមហ៊ុន”) ។
  2. យុទ្ធនាការនេះគឺសម្រាប់តែអ្នកប្រើ TrueMoney Wallet ដែលជាជនជាតិកម្ពុជាតែប៉ុណ្ណោះ។
  3. ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ អ្នកចូលរួមត្រូវតែអនុវត្ត តាមវិធីសាស្រ្ត និង លក្ខខណ្ឌរបស់យុទ្ធនាការ ក្នុងកំឡុងពេលយុទ្ធនាការ។
  4. រង្វាន់ (ប្រាក់មកវិញ) មិនអាចផ្លាស់ប្តូរ ឬ មិនអាចប្តូរជាសាច់ប្រាក់ ទៅឲ្យភាគីណាមួយឡើយ។
  5. អ្នកចូលរួមមានសិទ្ធិទទួលបានរង្វាន់ភ្លាមៗ (ប្រាក់មកវិញ) បន្ទាប់ពីបានផ្ទេរប្រាក់ដោយជោគជ័យ លើកលែងតែក្នុងករណីដែលមានភាពមិនប្រក្រតី ឬកាលៈទេសៈណាមួយ ដែលហួសពីការគ្រប់គ្រងរបស់ក្រុមហ៊ុន។
  6. ក្នុងករណីដែលអ្នកចូលរួមត្រូវបានរកឃើញមានករណីក្លែងបន្លំ កំហុស ការបំពានលើលក្ខខណ្ឌ បំពានច្បាប់ និង/ឬហេតុផលណាមួយដែលបង្ហាញថាអ្នកចូលរួម មិនមានសិទ្ធិចូលរួមក្នុងយុទ្ធនាការ និង/ឬទទួលបានរង្វាន់នោះ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការលុបចោល ដកហូត ឬមិនផ្ដល់រង្វាន់ជូនដោយមិនចាំបាច់ជូនដំណឹងជាមុន។
  7. ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ ឬលុបចោលលក្ខខណ្ឌ ព័ត៌មានលម្អិត និង/ឬរង្វាន់នៃយុទ្ធនាការ (រួមទាំងការផ្លាស់ប្តូរទៅរង្វាន់ផ្សេងទៀតដែលមានតម្លៃសមមូល) តាមការសម្រេចចិត្តតែមួយគត់ និងដាច់ខាត និងគ្រប់ពេលវេលាដោយមានការជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ ការសម្រេចចិត្តរបស់ក្រុមហ៊ុនត្រូវចាត់ទុកជាស្ថាពរ។
  8. អ្នកចូលរួមត្រូវធានាថាទិន្នន័យដែលប្រើសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនគឺជាទិន្នន័យរបស់អ្នក
    ចូលរួម និងត្រឹមត្រូវ។ ប្រសិនបើក្រុមហ៊ុនបានរកឃើញថាទិន្នន័យទាំងនោះមិនពិត និង/ឬមិនមែនជាទិន្នន័យរបស់អ្នកចូលរួម ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ រួមទាំងការទាមទារការបាត់បង់ណាមួយចំពោះអ្នកចូលរួម។
  9. ទាក់ទងនឹងការចូលរួមនៃយុទ្ធនាការ អ្នកចូលរួមយល់ព្រម និងបានជ្រាបថាក្រុមហ៊ុនមានភាពចាំបាច់ ក្នុងដំណើរការទិន្នន័យផ្ទាល់ខ្លួន ដូចជា លេខទូរស័ព្ទ នាមត្រកូល រួមទាំងព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន របស់អ្នកចូលរួម ក្នុងគោលបំណង ធ្វើប្រតិបត្តិការនៃយុទ្ធនាការ។ ក្រុមហ៊ុនអាចបង្ហាញ ទិន្នន័យរបស់អ្នកចូលរួម ទៅកាន់ភាគីទីបីដែលជា អ្នកដំណើរការទិន្នន័យរបស់ក្រុមហ៊ុនដែលទាក់ទង
    នឹងប្រតិបត្តិការយុទ្ធនាការ។
  10. សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ 1240 ។

របៀបផ្ទេរប្រាក់នៅលើកម្មវិធីទ្រូម៉ាន់នី Wallet

ជំហានទី 1៖ បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស

ជំហានទី 2៖ ទទួលយកលក្ខខណ្ឌ

ជំហានទី 3៖ ចុចបញ្ជាក់ដើម្បីធ្វើការផ្ទេរប្រាក់

ជំហានទី 4៖ ជ្រើសរើសប្រទេសកម្ពុជាដើម្បីប្រើសេវា

ជំហានទី 5៖ បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និង ចុច បន្ទាប់

ជំហានទី 6៖ បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល និង ចុច បញ្ជាក់

ជំហានទី 7៖ ពិនិត្យមើលព័ត៌មានទាំងអស់ឡើងវិញ និង ចុច បញ្ជាក់

ជំហានទី 8៖ បញ្ជាក់ប្រតិបត្តិការ និង ចុច បង់ប្រាក់ (Pay)

ជំហានទី 9៖ ទទួលបង្កាន់ដៃផ្ទេរប្រាក់

ផ្ទេរប្រាក់ឥឡូវនេះ