ឈ្មោះយុទ្ធនាការ៖
ចុះឈ្មោះដោយខ្លួនឯង ទទួលបានគូប៉ុង 7-11 តម្លៃ 30 បាត (សម្រាប់អតិថិជនកម្ពុជា)

រយៈពេលនៃយុទ្ធនាការ៖
ពីថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ 2022 ដល់ ថ្ងៃទី 30  ខែ មេសា ឆ្នាំ 2022

របៀបចូលរួមក្នុងយុទ្ធនាការ៖
បានចុះឈ្មោះគណនី TrueMoney Wallet ​ជាមួយលិខិតឆ្លងដែន និងលិខិតអនុញ្ញាតការងារដោយជោគជ័យ និង ទទួលសារបញ្ចាក់ SMS ពីក្រុមហ៊ុន (ពិសេសសម្រាប់អតិថិជនកម្ពុជាប៉ុណ្ណោះ)

របៀបប្រើគូប៉ុង 7-Eleven

1. ចុច ចូល TrueMoney Wallet

2. ចុច “7-11 Pop up Page” ហើយភ្ជាប់ទៅកាន់ទំព័រគូប៉ុង
*ប្រសិនបើអ្នកមិនចុចគូប៉ុងឥឡូវនេះទេអ្នកអាចចុចរកគូប៉ុងនៅក្នុងប្រអប់សារ។ គូប៉ុងនឹងត្រូវបានរក្សាទុកក្នុងប្រអប់សារ រយះពេល 30 ថ្ងៃ ក្រោយពេលដែលអ្នក ចុច ចូល

3. ចុច ” จ่ายตอนนี้ รับสิทธิ์เลย” ដើម្បីទាញយកគូប៉ុង 7-Eleven
**សូមកុំចុចលើគូប៉ុង បើអ្នកមិនទាន់ចង់ប្រើភ្លាមៗទេ ព្រោះគូប៉ុងនេះនឹងផុតកំណត់ក្នុងរយៈពេល 15 នាទី និងសម្គាល់ថាបានប្រើហើយ**

4. ចុច​ប៊ូតុង​ពណ៌​ទឹកក្រូច “กดชำระเงินที่นี่”

5. ប្រើគូប៉ុងតម្លៃ 30 បាត និង ស្កេនដើម្បីទូទាត់ប្រាក់នៅបញ្ជរ 7-Eleven (មិនមានកំណត់ចំនួនទិញទេ)

**ប្រសិនបើអ្នកមិនចុចគូប៉ុងឥឡូវនេះទេ អ្នកអាចចុចរកគូប៉ុងនៅក្នុងប្រអប់សារ។ គូប៉ុងនឹងត្រូវបានរក្សាទុកក្នុងប្រអប់សារ រយះពេល 30 ថ្ងៃ ក្រោយពេលដែលអ្នក ចុច ចូលប្រើអេប។**

វិធីចុះឈ្មោះ

ជំហានទី ១៖ ត្រៀមលិខិតឆ្លងដែន និង ប័ណ្ណបញ្ចាក់ការងារ សម្រាប់ការចុះឈ្មោះ។ បន្ទាប់មក បើកកម្មវិធី និង
ចុច “ Sign In ”

ជំហានទី ២៖ បញ្ចូលលេខទូរស័ព្ទ
និង ចុច “Next”

ជំហានទី ៣៖
បំពេញលេខសម្ងាត់ OTP
ចំនួន ៦ ខ្ទង់

ជំហានទី ៤៖
ចុច “Register Now”

ជំហានទី ៥៖
ជ្រើសរើស “Foreigner” ហើយ ចុច​
“ស្កេនលិខិតឆ្លងដែន”

ជំហានទី ៦៖ សូមធានាថា រូបថតលិខិតឆ្លងដែនរបស់អ្នកមិនព្រាល និង មើលឃើញព័ត៌មានច្បាស់ ។ បន្ទាប់មក ចុច “Next”

ជំហានទី ៧៖ ដោះវ៉ែនតា មួក និងម៉ាស់ រួចហើយ ចុច “ថតរូបសែលហ្វី”

ជំហានទី ៨៖ អំឡុងពេលថតរូប
សូមព្រិចភ្នែកពីរដង

ជំហានទី ៩៖ បំពេញអាស័យដ្ឋាន និង បំពេញឲ្យដូចឧទាហរណ៍ ដែលបង្ហាញ

ជំហានទី ១០៖ បំពេញក្នុងប្រអប់ទាំងអស់ រួចចុច “Next”

ជំហានទី ១១៖ ជ្រើសរើស
ប្រភេទនៃប័ណ្ណបញ្ចាក់
ការងាររបស់អ្នក

ជំហានទី ១២៖ ចុច “ថតរូបឯកសារ”

ជំហានទី ១៣៖ សូមប្រាកដថា រូបថតលិខិតឆ្លងដែនរបស់អ្នកមិនព្រាល និង មើលឃើញ ព័ត៌មានច្បាស់។ បន្ទាប់មក ចុច “ប្រើរូបថតនេះ”

ជំហានទី ១៤៖ ចុច “ដាក់រូបថតបន្ថែម” (បើកាតពណ៌ផ្កាឈូក សូមថតរូបទាំងសងខាង ចំណែកសៀវភៅការងារវិញ សូមថត ទាំងទំព័រមុខ និង ទំព័រពន្យាសុពលភាព)

ជំហានទី ១៥៖ បញ្ចូលអ៊ីមែល និង លេខសំងាត់ (ដាក់លេខបាស្ព័រ)។ ប្រសិនបើអ្នកមិនមានអ៊ីមែលសូមចុច “no-email” រួច ចុច “Next”

ជំហានទី ១៦៖ ការចុះឈ្មោះទ្រូម៉ាន់នី Wallet  ត្រូវបានបញ្ចប់។ សូមរង់ចាំការផ្ទៀងផ្ទាត់ពីក្រុមហ៊ុន។ អ្នកនឹងទទួលបានសារ SMS ពីលទ្ធផល នៃការចុះឈ្មោះ ក្នុងរយះពេល 3ថ្ងៃ។

ចំណាំ

  • ចូលរួមបាន 1 ដងក្នុង 1 គណនីទ្រូម៉ាន់នី
  • គូប៉ុង​អាច​ចាយបានក្នុង​តម្លៃ 30 បាត និង មិនមានការកំណត់ចំនួនទិញទេ។ ប៉ុន្តែគូប៉ុង មិនអាចប្រើសម្រាប់ទិញទំនិញមួយចំនួនដូចជា ភេសជ្ជៈមានជាតិអាល់កុល ស្រាបៀរ បារី កាត ម្សៅទឹកដោះគោសម្រាប់ទារកទើបនឹងកើតដល់ទារកអាយុ 1 ឆ្នាំ តែរុក្ខជាតិ ស្ករស 1 គីឡូ កាតទូរស័ព្ទគ្រប់ប្រភេទ កាតបញ្ចូលទឹកប្រាក់ បញ្ចូលលុយតាមអ៊ិនធើណែត A-Cash Card, កាតហ្គេម កាតលេងហ្គេម កាតបង់ប្រាក់ កាតអ៊ិនធើណែតគ្រប់ប្រភេទ ទូរស័ព្ទដៃ Tablet ស៊ីមកាត Satellite Receiver Box ផលិតផលអេឡិចត្រូនិច ផលិតផលវត្ថុអនុស្សាវរីយ៍ TEN TEN/TG/Holen /Kokubu/Morning Kiss/Monantia/Herbal Aroma Anona ឱសថស្ថាន និងផលិតផលវេជ្ជសាស្ត្រទាំងអស់ សេវាបញ្ចូលទឹកប្រាក់ Smart Purse Stamp ថ្លៃសេវាបញ្ជរ ផលិតផលសប្បុរសធម៌, ផលិតផល Premium និង 24-Catalog 
  • គូប៉ុងនឹងត្រូវបានផ្ញើតាមកម្មវិធី TrueMoney Wallet បន្ទាប់ពីអតិថិជនបានទទួលសារបញ្ចាក់ SMS ពីក្រុមហ៊ុន ( 3 ថ្ងៃបន្ទាប់ពីការចុះឈ្មោះដោយជោគជ័យ) អ្នកចូលរួមអាចទទួលយកគូប៉ុងតាមអេប TrueMoney Wallet 
  • កាលបរិច្ឆេទផុតកំណត់នៃគូប៉ុងគឺនៅថ្ងៃទី 31 ខែឧសភា ឆ្នាំ 2022 
  • អ្នកប្រើទូរស័ព្ទគ្រប់ប្រព័ន្ធអាចចូលរួមបានក្នុងប្រម៉ូសិននេះ

លក្ខខណ្ឌនៃយុទ្ធនាការ
លក្ខខណ្ឌខាងក្រោមនេះត្រូវបានអនុវត្តចំពោះអ្នកចូលរួមទាំងអស់ក្នុងប្រម៉ូសិន  “ចុះឈ្មោះដោយខ្លួនឯង ទទួលបានគូប៉ុង 7-11 តម្លៃ 30 បាត (អតិថិជនកម្ពុជា) (“យុទ្ធនាការ“)។ ក្នុងន័យនេះ អ្នកចូលរួមយល់ព្រម និង ទទួលយកលក្ខខណ្ឌដូចខាងក្រោម៖

  1.  យុទ្ធនាការនេះត្រូវបានរៀបចំដោយ ក្រុមហ៊ុន ទ្រូម៉ាន់នី លីមីតធីត (ក្រុមហ៊ុន) ដើម្បីផ្តល់សិទ្ធិពិសេសដល់ អតិថិជនកម្ពុជាថ្មីដែលបានចុះឈ្មោះ TrueMoney Wallet ដោយជោគជ័យ ក្នុងអំឡុងពេលយុទ្ធនាការ (ពីថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2022 ដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2022) អនុវត្តតាមលក្ខខណ្ឌជាក់លាក់តែប៉ុណ្ណោះ។
  2. ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ អតិថិជនត្រូវតែអនុវត្តតាមគោលការណ៏ វិធីសាស្រ្ត និងលក្ខខណ្ឌ ទាំងនេះក្នុងអំឡុងពេលយុទ្ធនាការ។
  3. រង្វាន់ គឺមិនអាចប្តូរ ឬផ្ទេរជាសាច់ប្រាក់ ឬផ្ទេរទៅភាគីណាមួយឡើយ។
  4.  ក្នុងករណីដែលអ្នកចូលរួមត្រូវបានរកឃើញ មានការក្លែងបន្លំ កំហុស បំពានលក្ខខណ្ឌ និងការបំពានច្បាប់ ឬ ហេតុផលណាមួយដែលបង្ហាញថាអ្នកចូលរួម មិនមានសិទ្ធិក្នុងយុទ្ធនាការ ឬទទួលបានរង្វាន់ ក្រុមហ៊ុនសូមរក្សាសិទ្ធិ ក្នុងការលុបចោល ដកហូត ឬមិនផ្ដល់រង្វាន់ ដោយមិនមានការជូនដំណឹងជាមុន។
  5.  ក្រុមហ៊ុនសូមរក្សាសិទ្ធិ កែប្រែ ឬ លុបចោលលក្ខខណ្ឌ និង ព័ត៌មានលម្អិត  ឬ រង្វាន់ក្នុងយុទ្ធនាការ តាមការសម្រេចចិត្តរបស់ខ្លួនទាំងស្រុង ដោយមិនមានការជូនដំណឹងជាមុន។   ក្នុងករណីមានបញ្ហាណាមួយ ការសម្រេចចិត្តរបស់ក្រុមហ៊ុន ត្រូវបានចាត់ទុកថាជាពេលចុងក្រោយ។
  6. សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ 1240
ផ្ទេរប្រាក់ឥឡូវនេះ