ផ្ទេរប្រាក់លើកដំបូងតាម TrueMoney Wallet ទទួលបានប្រាក់មកវិញ 100 បាត (អតិថិជនកម្ពុជា)
ឈ្មោះយុទ្ធនាការ
ផ្ទេរប្រាក់លើកដំបូងតាម TrueMoney Wallet ទទួលបានប្រាក់មកវិញ 100 បាត (អតិថិជនកម្ពុជា)
រយៈពេលនៃយុទ្ធនាការ:
ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ 2022 – ថ្ងៃទី 14 ខែមីនា ឆ្នាំ 2023
របៀបចូលរួមយុទ្ធនាការ:
- អតិថិជនកម្ពុជានៅប្រទេសថៃ (“អ្នកផ្ញើ”) ធ្វើការផ្ទេរប្រាក់ទៅកាន់អ្នកទទួលដោយជោគជ័យ នៅប្រទេសកម្ពុជាតាមគណនី TrueMoney Wallet
- ផ្ទេរប្រាក់យ៉ាងតិច 2,000 បាត
- សម្រាប់តែអតិថិជនដែលមិនធ្លាប់ផ្ទេរប្រាក់តាម TrueMoney Wallet តែប៉ុណ្ណោះ
រង្វាន់សម្រាប់អ្នកផ្ញើ:
ប្រាក់មកវិញ 100 បាត នឹងបញ្ចូលទៅក្នុងគណនី TrueMoney Wallet របស់អ្នកផ្ញើ
ចំណាំ៖ កំណត់ចំនួន 1 រង្វាន់សម្រាប់ 1 គណនី TrueMoney Wallet
លក្ខខណ្ឌនៃយុទ្ធនាការ:
លក្ខខណ្ឌខាងក្រោមត្រូវបានអនុវត្តចំពោះអ្នកចូលរួមទាំងអស់ក្នុង “(យុទ្ធនាការ)” ផ្ទេរប្រាក់លើកដំបូងតាម TrueMoney Wallet ទទួលបានប្រាក់មកវិញ 100 បាត សម្រាប់ (អតិថិជនកម្ពុជា)។ ក្នុងន័យនេះ អ្នកចូលរួមទទួលយក និងយល់ស្របតាមលក្ខខណ្ឌខាងក្រោម៖
- យុទ្ធនាការនេះគឺត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ទ្រូម៉ាន់នី លីមីធីត (“ ក្រុមហ៊ុន”) ។
- យុទ្ធនាការនេះគឺសម្រាប់តែអ្នកប្រើ TrueMoney Wallet ដែលជាជនជាតិកម្ពុជាតែប៉ុណ្ណោះ។
- ដើម្បីចូលរួមក្នុងយុទ្ធនាការនេះ អ្នកចូលរួមត្រូវតែអនុវត្ត តាមវិធីសាស្រ្ត និង លក្ខខណ្ឌរបស់យុទ្ធនាការ ក្នុងកំឡុងពេលយុទ្ធនាការ។
- រង្វាន់ (ប្រាក់មកវិញ) មិនអាចផ្លាស់ប្តូរ ឬ មិនអាចប្តូរជាសាច់ប្រាក់ ទៅឲ្យភាគីណាមួយឡើយ។
- អ្នកចូលរួមមានសិទ្ធិទទួលបានរង្វាន់ភ្លាមៗ (ប្រាក់មកវិញ) បន្ទាប់ពីបានផ្ទេរប្រាក់ដោយជោគជ័យ លើកលែងតែក្នុងករណីដែលមានភាពមិនប្រក្រតី ឬកាលៈទេសៈណាមួយ ដែលហួសពីការគ្រប់គ្រងរបស់ក្រុមហ៊ុន។
- ក្នុងករណីដែលអ្នកចូលរួមត្រូវបានរកឃើញមានករណីក្លែងបន្លំ កំហុស ការបំពានលើលក្ខខណ្ឌ បំពានច្បាប់ និង/ឬហេតុផលណាមួយដែលបង្ហាញថាអ្នកចូលរួម មិនមានសិទ្ធិចូលរួមក្នុងយុទ្ធនាការ និង/ឬទទួលបានរង្វាន់នោះ ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការលុបចោល ដកហូត ឬមិនផ្ដល់រង្វាន់ជូនដោយមិនចាំបាច់ជូនដំណឹងជាមុន។
- ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែ ផ្លាស់ប្តូរ ឬលុបចោលលក្ខខណ្ឌ ព័ត៌មានលម្អិត និង/ឬរង្វាន់នៃយុទ្ធនាការ (រួមទាំងការផ្លាស់ប្តូរទៅរង្វាន់ផ្សេងទៀតដែលមានតម្លៃសមមូល) តាមការសម្រេចចិត្តតែមួយគត់ និងដាច់ខាត និងគ្រប់ពេលវេលាដោយមានការជូនដំណឹងជាមុន។ ក្នុងករណីមានវិវាទណាមួយ ការសម្រេចចិត្តរបស់ក្រុមហ៊ុនត្រូវចាត់ទុកជាស្ថាពរ។
- អ្នកចូលរួមត្រូវធានាថាទិន្នន័យដែលប្រើសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនគឺជាទិន្នន័យរបស់អ្នក
ចូលរួម និងត្រឹមត្រូវ។ ប្រសិនបើក្រុមហ៊ុនបានរកឃើញថាទិន្នន័យទាំងនោះមិនពិត និង/ឬមិនមែនជាទិន្នន័យរបស់អ្នកចូលរួម ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការលុបចោលរង្វាន់ រួមទាំងការទាមទារការបាត់បង់ណាមួយចំពោះអ្នកចូលរួម។ - ទាក់ទងនឹងការចូលរួមនៃយុទ្ធនាការ អ្នកចូលរួមយល់ព្រម និងបានជ្រាបថាក្រុមហ៊ុនមានភាពចាំបាច់ ក្នុងដំណើរការទិន្នន័យផ្ទាល់ខ្លួន ដូចជា លេខទូរស័ព្ទ នាមត្រកូល រួមទាំងព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន របស់អ្នកចូលរួម ក្នុងគោលបំណង ធ្វើប្រតិបត្តិការនៃយុទ្ធនាការ។ ក្រុមហ៊ុនអាចបង្ហាញ ទិន្នន័យរបស់អ្នកចូលរួម ទៅកាន់ភាគីទីបីដែលជា អ្នកដំណើរការទិន្នន័យរបស់ក្រុមហ៊ុនដែលទាក់ទង
នឹងប្រតិបត្តិការយុទ្ធនាការ។ - សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ 1240 ។
1. អតិថិជនទទួលសារ SMS ជាមួួយលីងគូប៉ុង 7-Eleven
2.ចុចលើលីង SMS ដើម្បីទាញយកគូប៉ុង 7-Eleven
* ប្រសិនបើអ្នកមិនទាញយកគូប៉ុងឥឡូវនេះទេ អ្នកអាចស្វែងរកគូប៉ុងនៅក្នុងប្រអប់សារ SMS*
3. ចុច ” จ่ายตอนนี้ รับสิทธิ์เลย” ដើម្បីទាញយកគូប៉ុង 7-Eleven
**សូមកុំចុចលើគូប៉ុង បើអ្នកមិនទាន់ចង់ប្រើភ្លាមៗទេ ព្រោះគូប៉ុងនេះនឹងផុតកំណត់ក្នុងរយៈពេល 15 នាទី និងសម្គាល់ថាបានប្រើហើយ**
4. ចុចប៊ូតុងពណ៌ទឹកក្រូច “กดชำระเงินที่นี่”
5. ប្រើគូប៉ុងតម្លៃ 30 បាត និង ស្កេនដើម្បីទូទាត់ប្រាក់នៅបញ្ជរ 7-Eleven (មិនមានកំណត់ចំនួនទិញទេ)
** បើអ្នកមិនទាន់ចង់ប្រើភ្លាមៗទេ សូមកុំចុចទាញយកគូប៉ុង ព្រោះគូប៉ុងនឹងសម្គាល់ថាបានប្រើហើយ**
របៀបផ្ទេរប្រាក់នៅលើកម្មវិធីទ្រូម៉ាន់នី Wallet
ជំហានទី 1៖ បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស
ជំហានទី 2៖ ទទួលយកលក្ខខណ្ឌ
ជំហានទី 3៖ ចុចបញ្ជាក់ដើម្បីធ្វើការផ្ទេរប្រាក់
ជំហានទី 4៖ ជ្រើសរើសប្រទេសកម្ពុជាដើម្បីប្រើសេវា
ជំហានទី 5៖ បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និង ចុច បន្ទាប់
ជំហានទី 6៖ បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល និង ចុច បញ្ជាក់
ជំហានទី 7៖ ពិនិត្យមើលព័ត៌មានទាំងអស់ឡើងវិញ និង ចុច បញ្ជាក់
ជំហានទី 8៖ បញ្ជាក់ប្រតិបត្តិការ និង ចុច បង់ប្រាក់ (Pay)
ជំហានទី 9៖ ទទួលបង្កាន់ដៃផ្ទេរប្រាក់
របៀបផ្ទេរប្រាក់នៅលើកម្មវិធីទ្រូម៉ាន់នី Wallet
1. បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស
2. ទទួលយកលក្ខខណ្ឌ
3. ចុចបញ្ជាក់ដើម្បីធ្វើការផ្ទេរប្រាក់
4. ជ្រើសរើសប្រទេសកម្ពុជាដើម្បីប្រើសេវា
5. បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និង ចុច បន្ទាប់
6. បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល និង ចុច បញ្ជាក់
7. ពិនិត្យមើលព័ត៌មានទាំងអស់ឡើងវិញ និង ចុច បញ្ជាក់
8. បញ្ជាក់ប្រតិបត្តិការ និង ចុច បង់ប្រាក់ (Pay)
9. ទទួលបង្កាន់ដៃផ្ទេរប្រាក់