យុទ្ធនាការប្រម៉ូសិន
ធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសកម្ពុជា និង ទទួលបានប្រាក់ត្រលប់មកវិញ ចំនួន 50 បាត និង អ៊ិនធើណែត 1 GB សម្រាប់អតិថិជន TrueMove H ឬ 20 បាត សម្រាប់អតិថិជនដែលមិនបានប្រើ TrueMove H

រយៈពេលនៃយុទ្ធនាការនេះ ពីថ្ងៃទី 6 ខែតុលា ឆ្នាំ 2021 ដល់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021

របៀបចូលរួមក្នុងយុទ្ធនាការ
ធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសកម្ពុជា តាមរយៈកម្មវិធី ទ្រូម៉ាន់នី Wallet ក្នុងចំនួនទឹកប្រាក់យ៉ាងតិច 2,000 បាត ក្នុងមួយប្រតិបត្តិការ និង ទទួលបានប្រាក់ត្រលប់មកវិញ 50 បាតនិងអ៊ិនធើណែត1 GB សម្រាប់អតិថិជន TrueMove H ឬ 20 បាតសម្រាប់អតិថិជនដែលមិនបានប្រើ TrueMove H

ចំណាំ
– កំណត់ការចូលរួមបានមួយដងក្នុងមួយខែ
– ផ្ទេរប្រាក់យ៉ាងតិច៖ ចំនួន 2,000 បាត
– ផ្ទេរប្រាក់ទៅកាន់ប្រទេសកម្ពុជាតាមរយៈកម្មវិធី ទ្រូម៉ាន់នី Wallet តែប៉ុណ្ណោះ

លក្ខខណ្ឌនៃយុទ្ធនាការ

1. យុទ្ធនាការប្រម៉ូសិន (ប្រម៉ូសិននេះ) ត្រូវបានផ្តល់ជូនដោយ ក្រុមហ៊ុន ទ្រូម៉ាន់នី លីមីតធីត (ក្រុមហ៊ុន) ដើម្បីផ្តល់ជូនឯកសិទ្ធិដល់អថិតិជនកម្ពុជាដែលបានប្រើ ទ្រូម៉ាន់នី Wallet ដើម្បីផ្ទេរប្រាក់ ទៅកាន់ ប្រទេសកម្ពុជាជាមួយ ទ្រូម៉ាន់នី Wallet នៅចន្លោះថ្ងៃទី 6 ខែ តុលា ឆ្នាំ 2021 ដល់ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2021
(“ រយះពេលប្រម៉ូសិន “) តាមលក្ខខណ្ឌដែលបានបញ្ជាក់តែប៉ុណ្ណោះ។

2. ក្រុមហ៊ុនសូមរក្សាសិទ្ធិផ្តល់ជូនប្រាក់ត្រលប់មកវិញចំនួន 50 បាត និង អ៊ិនធើណែត 1 GB សម្រាប់អតិថិជន TrueMove H ឬ 20 បាត សម្រាប់អតិថិជនដែលមិនបានប្រើ TrueMove H ដែលផ្ទេរប្រាក់ទៅ ប្រទេសកម្ពុជា តាមរយៈកម្មវិធី ទ្រូម៉ាន់នី Wallet ដែលមានទឹកប្រាក់យ៉ាងតិច 2,000 បាត ក្នុងអំឡុងពេលប្រូម៉ូសិនជាមួយ នឹងការកំណត់សម្រាប់ការចូលរួមបានមួយដងក្នុងមួយខែ។

3. សិទ្ធិពិសេសនៅក្នុងប្រម៉ូសិននេះ​ មិនអាចផ្លាស់ប្តូរ ឬ ប្តូរជាសាច់ប្រាក់ ​ឬ ផ្ទេរទៅបុគ្គលផ្សេងបានទេ។

4. ក្រុមហ៊ុនសូមរក្សាសិទ្ធិផ្តល់ជូន លុបចោល ឬ​ ដកហូតអត្ថប្រយោជន៍ណាមួយនៅក្នុងប្រម៉ូសិន នេះលើផ្នែកមួយចំនួន ឬ ទាំងមូល រួមទាំងការទាមទារសំណង (ប្រសិនបើមាន)។ ក្នុងករណីមាន សកម្មភាពក្លែងបន្លំដើម្បីទទួលបានឯកសិទ្ធិពិសេសនៅក្រោមប្រម៉ូសិននេះ ឬប្រសិនបើការចូលរួមនេះ នៅក្រោមរូបភាពពាណិជ្ជកម្មណាមួយដោយបានរំលោភលើលក្ខខណ្ឌដែលបានកំណត់ ឬមិនមែនជាគោលបំណង ដែលចង់ចូលរួមឬនៅពេលប្រតិបត្តិការត្រូវបានលុបចោលបន្ទាប់ពីក្រុមហ៊ុនផ្តល់សិទ្ធិដល់អ្នកចូលរួមនៅក្រោមប្រម៉ូសិននេះ។

5. ក្រុមហ៊ុនសូមរក្សាសិទ្ធិ កែប្រែ ឬ លុបចោលលក្ខខណ្ឌ និង ព័ត៌មានលម្អិត និង/ឬ ឯកសិទ្ធិ នៃប្រម៉ូសិន ពិសេសនេះ (រួមទាំងការផ្លាស់ប្តូររង្វាន់ផ្សេងទៀតដែលមានតម្លៃស្មើ) ដោយមិនមានការជូនដំណឹងជាមុន។ ក្នុងករណីមានបញ្ហាណាមួយ ការសម្រេចចិត្តរបស់ ក្រុមហ៊ុន ត្រូវបានចាត់ទុកថាជាពេលចុងក្រោយ។

6. សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ 1240 ។

របៀបផ្ទេរប្រាក់នៅលើកម្មវិធីទ្រូម៉ាន់នី Wallet
1. ជំហានទី 1៖ បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស

1. បើកកម្មវិធី និង ចុចលើប៊ូតុងផ្ទេរប្រាក់ទៅក្រៅប្រទេស

2. ទទួលយកលក្ខខណ្ឌ

2. ទទួលយកលក្ខខណ្ឌ

3. ចុចបញ្ជាក់ដើម្បីធ្វើការផ្ទេរប្រាក់

4. ជ្រើសរើសប្រទេសកម្ពុជាដើម្បីប្រើសេវា

5. បំពេញចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ និង ចុច បន្ទាប់

6. បំពេញព័ត៌មានលម្អិតរបស់អ្នកទទួល និង ចុច បញ្ជាក់

7. ពិនិត្យមើលព័ត៌មានទាំងអស់ឡើងវិញ និង ចុច បញ្ជាក់

8. បញ្ជាក់ប្រតិបត្តិការ និង ចុច បង់ប្រាក់ (Pay)

9. ទទួលបង្កាន់ដៃផ្ទេរប្រាក់